ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង


ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលមានរបៀបវារ: ដូចតទៅ÷
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារខែបន្ទាប់របស់ រដ្ឋបាលខេត្ត
៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ព្រៃវែង អាណត្តិទី៤ ឆ្នាំទី២
៤-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៥-បញ្ហាផ្សេងៗ
-មតិឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត
-មតិឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងបិទកិច្ចប្រជុំ ៕