អភិបាលក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងចែកភេសជ្ជៈ Oishi ចំនួន៤០កេះ ដែលជាអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនដល់ប្រជាការពារ មន្រ្តីនរគបាលប៉ុស្តិ៍សង្កាត់កំពង់លាវ


នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងចែកភេសជ្ជៈ Oishi ចំនួន៤០កេះ ដែលជាអំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ដល់ប្រជាការពារ មន្រ្តីនរគបាលប៉ុស្តិ៍សង្កាត់កំពង់លាវ និងគ្រួសារដែលមានជីវភាពក្រីក្រ រស់នៅភូមិ០២ សង្កាត់កំពង់លាវ នៅរដ្ឋបាលក្រុងព្រៃវែង។

ក្នុងនោះផងដែរ លោក ម៉ននី បណ្ឌិត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដល់ប្រជាការពារ មន្រ្តីប៉ុស្តិ៍សង្កាត់កំពង់លាវ និងគ្រួសារដែលមានជីវភាពក្រីក្រ រស់នៅភូមិ០២ សង្កាត់កំពង់លាវ ផងដែរ។