ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត


ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃ មន្ត្រីគណបក្សខេត្ត លើការតែងតាំងមន្ត្រីគណបក្ស ដែលកិច្ចប្រជុំនេះបានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត។