កម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកពេលដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំង


អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រកាសតាមបណ្តាញព័ត៌មាន នៅមុននេះបន្តិចថា កម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានលើកពេលដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំង នៅរាជធានីភ្នំពេញ ជាពិសេសទីតាំងសម្ពោធ។

ការប្រកាសលើកពេលកម្មវិធីខាងលើនេះ ធ្វើឡើងតាមការគោរពស្នើសុំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយសាលារាជធានីភ្នំពេញ នឹងប្រកាសជូនដំណឹងអំពីពេលវេលានៃកម្មវិធីសម្ពោធផ្លូវថ្មើរជើងចតុមុខសារជាថ្មីម្តងទៀតនៅពេលក្រោយ៕