ខេត្តបាត់ដំបង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអនុវត្តគម្រោង PMU MoWRAM និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការសាងសង់ ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ការចុះពិនិត្យនេះធ្វើឡើងជាប្រចាំ ដោយទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីធានាបាននូវគុណភាព និងល្បឿននៃការសាងសង់។
ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ម្ចាស់ម៉ៅការសាងសង់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពការងារ គោរពតាមបទដ្ឋាន និងនិយាមបច្ចេកទេសឲ្យបានត្រឹមត្រូវ ជាពិសេសពន្លឿនការងារសាងសង់ឲ្យបានសម្រេចតាមពេលវេលាដែលបានកំណត់៕