ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តព្រះវិហារ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីទស្សនវិស័យ និងវឌ្ឍនភាពនៃការពង្រឹងវិស័យអធិការកិច្ច ការចូលរួមយ៉ាងសកម្មពីមន្ទីរអធិការកិច្ចរាជធានីខេត្តដែលជាសេនាធិការអនុវត្តភារកិច្ចការងាររបស់ក្រសួង និងជាពិសេសការពង្រឹងសុខដុមនីយកម្មការងារក្នុងស្ថាប័នដើម្បីធានាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលដៅពង្រឹងភាពថ្លៃថ្នូរ ក៏ដូចជាឧត្តមភាពស្ថាប័ន ពិធីសំណេះសំណាលមានការអញ្ជើញចូមរួមពី លោកជំទាវប្រចាំការ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ ឯកឧត្តមនាយកខុទ្ទកាល័យ លោកនាយករងខុទ្ទកាល័យ លោកប្រធានមន្ទីរ លោក លោកស្រីជាថ្នាក់ដឹកនាំ និងលោក លោស្រីជាមន្រ្តីរាជការ នៃមន្ទីរអធិការកិច្ចខេត្តព្រះវិហារ នៅមន្ទីរអធិការកិច្ចខេត្តព្រះវិហារ៕