ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីពិធីប្រគេនទៀនព្រះវស្សានៅតាមបណ្ដាវត្តអារាម ចំនួន៤១វត្ត ក្នុងស្រុកបាភ្នំ


ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ អញ្ជើញជាអធិបតី
ពិធីប្រគេនទៀនព្រះវស្សានេះធ្វើឡើងជារៀងរាល់ឆ្នាំស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាការរួមចំណែកដល់ការទ្រទ្រង់វិស័យសាសនា និងការលើកកម្ពស់សីលធម៌សង្គម។ ទៀនព្រះវស្សាត្រូវបានប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំវស្សាអស់រយៈពេល ៣ខែ ចាប់ពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។

ក្នុងពិធីដ៏សំខាន់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ វត្តអារាមនានានៅក្នុងស្រុកបាភ្នំ បានទទួលនូវគ្រឿងបរិក្ខារចាំបាច់មួយចំនួនទៀតផងដែរ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ តាមទនៀមទំលាប់ជំនឿសាសនា ដែលរួមចំណែកពង្រឹងសាមគ្គីភាពរវាងអាជ្ញាធរ ប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងមូលដ្ឋាន៕