នារសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកនាយកដ្ឋានព័ត៌មាន បានអនុញ្ញាតឱ្យក្រុមសមាគមថ្នាលយុវជនកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ណែនាំ និងស្តាប់បឋកថា ក្រោមប្រធានបទ យុវជន និងព័ត៌មានពិត ។
ជាមួយគ្នានោះឯកឧត្តមក៏បានណែនាំពន្យល់អោយបានច្បាស់លាស់អំពីការងាររបស់នាយកដ្ឋានព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងការផ្សាយចេញ រួមជាមួយធ្វើបទបង្ហាញពីស្ថានភាពតាមបណ្តាបន្ទាត់ព្រំដែនដែលកំពុងប្រឈម រួមជាមួយកិត្តិយសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងផ្សព្វផ្សាយជំហរដ៏រឹងមាំនៃគោលនយោបាយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ក្នុងនោះដែរឯកឧត្តមក៏បានពង្រឹងស្មារតីដល់យុវជន ក្នុងការរួបរួមគ្នាជាកម្លាំងតែមួយប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយ ជាចុងក្រោយក៏មានការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ៕


















