នាព្រឹកថ្ងៃចន្ទ ទី២៨ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព ប្រមាណ ៣២៩ គ្រួសារ ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្ដរមានជ័យ និងតំបន់ខេត្តបន្ទាយមានជ័យ មករកទីតាំងសុវត្ថិភាពក្នុងស្រុកព្រះនេត្រព្រះ ដែលរហូតមកដល់ពេលនេះបានកើនឡើងដល់ជាង ៩០០ គ្រួសារ។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តការគាំពារប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់ហានិភ័យ៕