ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន


នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចេញពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណៈលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចាត់ឱ្យក្រុមការងាររបស់រដ្ឋបាលខេត្ត បន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជូន ២៤ម៉ោង/២៤ម៉ោង។

គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះសង្កេតឃើញថាមានបងប្អូនពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ៕