ឯកឧត្តម ឯក សំអុល អញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនគោរពវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង


រសៀលថ្ងៃចន្ទ ៣កើត ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្តមសេនីយ៍ឯក ដួង សំនៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៧ កងពលធំអន្តរាគមន៍លេខ ៣ កងទ័ពជើងគោក ។ គណបក្សប្រជាជន សូមគោរពកោតសរសើរ និងចងចាំទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព អំពើជាកុសល កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ដែលបានបន្សល់ទុកសម្រាប់ប្រទេសជាតិ ប្រជាជន និងគណបក្សប្រជាជន។ ឯកឧត្តម ជាវីរជនរបស់ជាតិដែលត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ជារៀងរហូត។ គណបក្សប្រជាជនកម្ពុជា សូមបួងសួងឪ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបានទៅសោយសុខក្នុងសុគតិភពជារៀងរហូតទៅ។ គណបក្សប្រជាជនកម្ពុជាសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីក្តុកក្តួលនិងអាឡោះអាល័យបំផុត ហើយសូមជូនពរឳ្យក្រុមគ្រួសារនៃសព បានជួបតែនឹងពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕