ឯកឧត្តម កែ គឹមយ៉ាន ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧


នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅសមរភូមិប្រយុទ្ធខេត្តព្រះវិហារ ប្រឆាំងនឹងកងទ័ពឈ្លានពានថៃ កាលពីរសៀលថ្ងៃសោរ៍ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ ។

ឯកឧត្តម កែ គឹមយ៉ាន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង៣បារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕