(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញសួសុខទុក្ខនិងយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់ មានជម្លោះចំនួន៤៣៦គ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ថ្ងៃនេះប្រទេសជាតិយើងបានបញ្ចប់សង្គ្រាមហើយ ដោយការខិតខំពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិសេសសម្ដេចសម្ដេចតេជោហ៊ុន សែន និងការលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហានតស៊ូរបស់វិរះយុទ្ធជនកម្ពុជាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកជំទាវបណ្ឌិតបានបន្តទៀតថា នៅចំពោះមុខនេះបងប្អូនត្រូវជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាបាលដែលកំពុងបន្តធ្វើ និងការគិតគូរលើការរស់នៅរបស់ប្រជាជនភៀសសឹកនៅតាមទីសុវត្ថិភាព។
លោកជំទាវបណ្ឌិតបានថ្លែងទៀតថា យើងត្រូវចងចាំថាសន្តិភាពមានតម្លៃណាស់ដែលយើងត្រូវរួមគ្នាថែរក្សារពារឲ្យបានដាច់ខាតនិងដឹកគុណ ចំពោះស្ថាបនិកឯកសន្តិភាពយើងគឺសម្ដេចតេជោសែន។
ជាមួយនេះដែរលោកជំទាវបានស្នើដល់ពលករយើងឲ្យពិនិត្យមើលលទ្ធភាពការងារនៅស្រុក បើគិតថាការងារមួយណាស្របតាមជំនាញដែលខ្លួន មានចៀសវាងការធ្វើចំណាកស្រុក។ លោកជំទាវបន្ថែមថា អំណោយដែលបាននាំយកចែកជូននាពេលនេះវាស្ដួចស្ដើងទេ ប៉ុន្តែមានទំហំធំព្រោះកើតចេញពីបេះដួងខ្មែរពិតៗខ្មែរជួយខ្មែរ នៅក្នុងគ្រាជួបការលំបាក។ យើងពិតជាអរគុណសន្តិភាព អរគុណរាជរដ្ឋាភិបាល។
អំណោយនា យកទៅចែកជូន គួសារពលករ និងភៀសឹកទាំង៣២៧គ្រួសារនាថវិកា. អង្ករ. ទឹកស៊ីអីវ. ទឹកត្រី, អំបិល ស្ករសនិងពងមាន់៕