ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ចុះសួសុខទុក្ខ​ និងយក អំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹក ៤៣៦គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ


(កំពង់ធំ)៖​ លោកជំទាវបណ្ឌិត ជា សិរី​ ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញសួសុខទុក្ខនិងយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់ មានជម្លោះចំនួន៤៣៦គ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកជំទាវបណ្ឌិត​ ជា សិរី បានបញ្ជាក់ថា​ ថ្ងៃនេះប្រទេសជាតិយើងបានបញ្ចប់សង្គ្រាមហើយ​ ដោយការខិតខំពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ​ សម្ដេចបវរធិបតី​ ហ៊ុន ម៉ាណែត ពិសេសសម្ដេចសម្ដេចតេជោហ៊ុន សែន​ និងការលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហានតស៊ូរបស់វិរះយុទ្ធជនកម្ពុជាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកជំទាវបណ្ឌិតបានបន្តទៀតថា នៅចំពោះមុខនេះបងប្អូនត្រូវជឿជាក់​ លើការដឹកនាំរបស់រាជរដ្ឋាបាលដែលកំពុងបន្តធ្វើ​ និងការគិតគូរលើការរស់នៅរបស់ប្រជាជនភៀសសឹកនៅតាមទីសុវត្ថិភាព។

លោកជំទាវបណ្ឌិតបានថ្លែងទៀតថា​ យើងត្រូវចងចាំថាសន្តិភាពមានតម្លៃណាស់ដែលយើងត្រូវរួមគ្នាថែរក្សារពារឲ្យបានដាច់ខាតនិងដឹកគុណ​ ចំពោះស្ថាបនិកឯកសន្តិភាពយើងគឺសម្ដេចតេជោសែន។

ជាមួយនេះដែរលោកជំទាវបានស្នើដល់ពលករយើងឲ្យពិនិត្យមើលលទ្ធភាពការងារនៅស្រុក​ បើគិតថាការងារមួយណាស្របតាមជំនាញដែលខ្លួន​ មានចៀសវាងការធ្វើចំណាកស្រុក។ លោកជំទាវបន្ថែមថា អំណោយដែលបាននាំយកចែកជូននាពេលនេះវាស្ដួចស្ដើងទេ​ ប៉ុន្តែមានទំហំធំព្រោះកើតចេញពីបេះដួងខ្មែរពិតៗខ្មែរជួយខ្មែរ​ នៅក្នុងគ្រាជួបការលំបាក។ យើងពិតជាអរគុណសន្តិភាព អរគុណរាជរដ្ឋាភិបាល។

អំណោយនា យកទៅចែកជូន គួសារពលករ និងភៀសឹកទាំង៣២៧គ្រួសារនាថវិកា. អង្ករ. ទឹកស៊ីអីវ. ទឹកត្រី, អំបិល ស្ករសនិងពងមាន់៕