នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ សៀង សាត មេបញ្ជាការរងវរសេនាតូច លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩នៃកងយោធពលខេមភូមិន្ទ ដែលបានពលីក្នុងសមរភូមិ។
ពិធីបុណ្យសពបានប្រារព្ធទៅនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ ជាការលាគ្នាជាលើកចុងក្រោយ និងសូមបួងសួង ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ វីរសេនីយ៍ សៀង សាត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។









