ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរឯកឧត្តម ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ អញ្ជើញគោរពវិញ្ញាណក្ខន្ធ​ លោកវរសេនីយ៍ឯក សៀង សាត​ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី


នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ ចូលរួមគោរពវិញ្ញាណក្ខន្ធ​ លោកវរសេនីយ៍ សៀង សាត​ មេបញ្ជាការរងវរសេនាតូច លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩នៃកងយោធពលខេមភូមិន្ទ ដែលបានពលីក្នុងសមរភូមិ។
ពិធីបុណ្យសពបានប្រារព្ធទៅនៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។​ ជាការលាគ្នាជាលើកចុងក្រោយ និងសូមបួងសួង ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ វីរសេនីយ៍ សៀង សាត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។