នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងចំពោះការបាត់បង់បងប្អូនរួមឈាមខ្មែរ គឺយុទ្ធជនពលី ព្រិន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ៩ វីរសេនាតូចអន្តរាគមន៍លេខ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ។
ភាពសោកសៅលាក់ទុកខាងក្នុង តែចំពោះមុខ ត្រូវយកចិត្តទុកដាក់ និងអនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយបាននាំយកនូវថវិកាគោលនយោបាយ ចំនួន៨០លានរៀល និងសារលិខិតរំលែកទុក្ខរបស់រាជរដ្ឋាភិបាល ទៅប្រគល់ជូនលោកស្រីចាន់ បូរី ព្រមទាំងក្រុមគ្រួសារ ថវិកាចំនួន៨០លានរៀល និងសារលិខិតរំលែកទុក្ខរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕