រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួល ប្រការ៩ ថ្មី ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី៕ នេះបើតាមប្រកាសអន្តរក្រសួងដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែសីហានេះ៕