ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងរំលេចពីចំណុចខ្លាំងចំនួន៤របស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាឆ្លងកាត់វិញ្ញាសារជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ ពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥។
ចំណុចខ្លាំងទាំងនោះរួមមាន៖
*ទី១៖ កម្ពុជាមានមេដឹកនាំដែលមានបទពិសោធន៍ មានភាពវៀងវៃប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ទាំងផ្នែកយោធា នយោបាយ និងការទូត ហើយជាថ្នាក់ដឹកនាំដែលស្រឡាញ់សន្តិភាព និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ
*ទី២៖ កម្ពុជាមានវីរកងទ័ព និងវីរកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហាន ប្ដូរផ្ដាច់ការពារសន្តិភាព ការពារបូរណភាពទឹកដី និងការពារមោទនភាពជាតិខ្មែរ
*ទី៣៖ កម្ពុជា មានប្រជាពលរដ្ឋដែលចេះរួមសាមគ្គីគ្នាជាធ្លុងមួយ ជាពិសេសនៅពេលដែលប្រទេសជាតិប្រឈមនឹងហានិភ័យ និងការឈ្លានពានគំរាមកំហែងពីខាងក្រៅ។ ប្រជាពលរដ្ឋខ្មែរ គឺជាអ្នកជាតិនិយម ប៉ុន្តែមិនជ្រុលនិយម
*ទី៤៖ កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាព និងមានវិន័យរឹងមាំ ពោលគឺទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធស្ដាប់ការណែនាំ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឹងម៉ាត់។
ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាភាពខ្លាំងនេះឱ្យបានជារៀងរហូត ហើយចៀសវាងទទួលព័ត៌មានក្លែងក្លាយ មិនច្បាស់លាស់ ឬព័ត៌មានណាដែលមានចរិតបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរយើង៕