ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០) ១រូប តំណាងព្រឹទ្ធសភា៕