អស់រយៈពេល១ថ្ងៃពេញ ជាមួយស្មារតីរួបរួមរបស់ក្រុមគ្រួសារមហាផ្ទៃ រួមមានថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក.វិស័យមហាផ្ទៃ បានអញ្ជើញចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «តំណក់ឈាមការពារជាតិយើង» យ៉ាងអធិកអធម៌ដែលរៀបចំឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមបុព្វហេតុជាតិមាតុភូមិ និងមនុស្សធម៌។ នេះជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី។
ជាលទ្ធផល កម្មវិធីនេះទទួលបានអំណោយឈាមសរុបចំនួន១,០៨៩សាក់ លើសពីការំពឹងទុក ដែលក្នុងនោះរួមមាន៖
* ប្រភេទឈាម A សរុបចំនួន២៧៤សាក់
* ប្រភេទឈាម B សរុបចំនួន២៥៩សាក់
* ប្រភេទឈាម AB សរុបចំនួន៨៩សាក់
* ប្រភេទឈាម O សរុបចំនួន៤៦៧សាក់
* ក្នុងនោះឈាម O- មានចំនួន១សាក់ គត់ ដែលជាឈាមកម្របំផុត៕