លោក ម៉ននី បណ្ឌិត បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រលំបាក ស្រ្តីមេម៉ាយ ចំនួន ០២គ្រួសារ ស្ថិតនៅភូមិបារាយណ៍លិច


នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ នេះ  លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង ក្នុងនាមប្រធានយុវជនគណបក្សក្រុងព្រៃវែង បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រលំបាក ស្រ្តីមេម៉ាយ ចំនួន ០២គ្រួសារ ស្ថិតនៅភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងនោះគ្រឿងឧបភោគបរិភោគដែលគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ មី ទឹកត្រី ចានស្រាក់ បំពង់ទឹកក្តៅ ត្រីខ ធុងទឹកចម្រោះ និងចង្រ្កាន្តសន្សំសំចៃផងដែរ។