(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញសំណេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះអំពី ប៉ុន្មានថ្ងៃមកនេះផ្ទុះរឿងផ្លែស្ពឺ, សម្តេចស្រាវជ្រាវទើបដឹងអំពីរឿងស្ពឺនេះ។ សម្តេចតេជោ បានរៀបរាប់តាមរយៈសំណេរទាំងស្រុងដូចខាងក្រោម៖
«ប៉ុន្មានឆ្នាំមុនផ្ទុះរឿងផ្លែពោតជាអាវុធប្រល័យលោក។ ប៉ុន្មានថ្ងៃនេះផ្ទុះរឿងផ្លែស្ពឺ ខ្ញុំចេះតែឆ្ងល់ថាមានរឿងអីទៀតហើយ? លុះដល់ស្រាវជ្រាវទៅទើបដឹងថា វាជារឿងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាមួយស្ត្រីមួយកាលពីក្មេងដែលផ្អែកសំខាន់លើសៀវភៅដែលសរសេរ ដោយលោក ឆាយ សុផល។ វាជារឿងចាប់ផ្តើមពីការមិនចូលចិត្តដូចគ្នារវាងខ្ញុំនិងភរិយានៅពេលដែលមិនទាន់ស្គាល់គ្នា។ ឯកូនរបស់ខ្ញុំចាប់ផ្តើម ពីផ្លែស្ពឺឬ (ហូបស្ពឺអត់)។ ខ្ញុំស្រាវជ្រាវរឿងនេះពីគ្រុបគ្រួសារដែលប្អូនៗ ពិសេសស្រីពៅបង្អាប់បងថ្លៃ។ (ហូបស្ពឺអត់)»៕