អភិបាលខេត្តព្រៃវែង​ ដឹកនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ សិស្ស​ និងប្រជាពលរដ្ឋប្រមាណ​ ១ម៉ឺនអង្គ/​នាក់​ ដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន ប៉ូរ៉ានី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ​ បានអញ្ជើញដឹកនាំដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងពិធីនេះ​ ក៏មានការចូលរួមពី​ ព្រះសង្ឃ មន្រ្ដីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សា និងប្រជាពលរដ្ឋប្រមាណ​ ១ម៉ឺនអង្គ/នាក់និមន្ត និងចូលរួមផងដែរ៕