នៅថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីប្រព័ន្ធជូនដំណឹងបន្ទាន់ស្ដីពីអាកាសធាតុ (Climate information & early warning system) នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងជាច្រើនប្រទេសដែលស្ថិតក្រោមដៃគូអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី( ADB ) ហើយជាលទ្ធផលកិច្ចប្រជុំនៅថ្ងៃទីមួយ ក្រុមការងារបានទទួលនូវការស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ថ្នាក់នាំធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងអ្នកពាក់ព័ន្ធ ព្រមទាំងពីតំណាងប្រទេសជាច្រើនលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម៕