នៅព្រឹកថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងទឹក ប្រព័ន្ធរំដោះទឹក និងស្ថានភាពទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
សូមជម្រាបថា បេសកកម្មចុះពិនិត្យការងារនាឱកាសនេះ មានវត្តមានចូលរួមពីមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តគម្រោង ព្រមទាំងទីប្រឹក្សាជាតិជាច្រើនរូប ក្នុងគោលបំណងតាមដានឱ្យបានហ្មត់ចត់នូវស្ថានភាពទឹក ជាពិសេសទឹកជំនន់ក្នុងរដូវវស្សា ដើម្បីរៀបចំផែនការទប់ស្កាត់ និងបង្ការឱ្យបានទាន់ពេលវេលា៕