សម្តេចភក្តី សាយ ឈុំ និងក្រុមគ្រួសារ អញ្ជើញ ប្រារព្ធពិធីបង្សុកូល និងចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តនាគវ័ន្ត


នារសៀលថ្ងៃព្រហស្បត៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តនាគវ័ន្ត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានអញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យនេះ ប្រកបដោយចិត្តសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត និងជាបន្ទាប់មកទៀត សម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា បង ប្អូនប្រុស ស្រី និងញាតិការទាំង៧សន្តានដែល បានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ សូមអនុមោទនាទទួលយកនូវកុសលផលបុណ្យទាំងឡាយនេះ និងសូមលោកអ្នកដ៏មានគុណទាំងនោះ បានទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕