ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ បុត្រធីតា ព្រមទាំងសហការី អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណបក្សខេត្តព្រៃវែង និងលោកជំទាវ ស៊ាន ឈុនហេង បុត្រធីតា ព្រមទាំងសហការី អញ្ជើញរៀបចំចង្ហាន់ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ កាន់បិណ្ឌទី១០ ជាមួយ បងប្អូន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៅវត្តជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី បានប្រារព្ធពិធី បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូន មាតាបិតា វិរៈកងទ័ព ដែលបានពលីក្នុងការការពារទឹកដី ពីការឈ្លានពានរបស់កងទ័ពកន្លងទៅថ្មីៗនេះ និងបុព្វការីជន ញាត្តិការទាំង៧សន្ដាន នាឱកាសកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ តាមទំនាមទំលាប់ វប្បធម៌ ប្រពៃណីជាតិខ្មែរ ។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការគណបក្សខេត្តព្រៃវែង។
ឯកឧត្តម និងលោកជំទាវ និងថ្នាក់ដឹកនាំគណបក្សខេត្ត ព្រមទាំងសហការី បានប្រគេនព្រះសង្ឃនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យរួមមាន ៖
អង្ក១បេ ស្លារដក់១ ទឹកសុទ្ធ២កេះ មី២កេះ ទឹកផ្លែឈើ២កេះ ទឹកក្រូច២កេះ ទឹកស៊ីអ៊ីវ១យួរទឹកត្រី១យួរ ស្ករ៥គីឡូ ទឹកដោះគោ៥កំប៉ុង និងបច្ច័យចំនួន ៩,១២០,០០០រៀលផងដែរ៕