ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញកម្ពុជាជាលើកទី១ ក្នុងឱកាសរំលឹកខួប៣២ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ។
ពិធីប្រវត្តិសាស្ត្រដ៏មានអត្ថន័យនេះ អញ្ជើញចូលរួមដោយគណៈប្រតិភូក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានីភ្នំពេញទាំង៦៤ស្ថាប័នដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានបង្ហាញពីក្តីគោរព និងការចងចាំចំពោះ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ និងថែរក្សានូវតម្លៃនៃសន្តិភាព សិទ្ធិ និងប្រជាធិបតេយ្យសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕