គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវទុក្ខក្រៀមក្រំ ប្រកបដោយក្តីក្ដុកក្ដួលបំផុតដោយឯកឧត្តម ឆាន់ សាផាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាព នេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់ឯកឧត្តម ឆាន់ សាផាន ដែល បានរួមចំណែកយ៉ាងសកម្មបម្រើដល់ផលប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ និង គណបក្សប្រជាជនកម្ពុជា។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឆាន់ សាផាន បានទៅកាន់សុគតិភពកុំបីខានឡើយ៕