សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់ ផ្តល់ជូនយោធិនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរាជធានីភ្នំពេញ


នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រេីប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនយោធិនមួយចំនួនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ក្នុងនាម កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន , លោកស្រីអគ្គលេខាធិការ បានសម្តែងនូវក្តីអាណិតអាសូរ និងសូមជូនពរយោធិនទាំងអស់ សូមឆាប់បានជាសះស្បើយឡេីងវិញ៕