ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា អនុញ្ញាតឱ្យអគ្គនាយកថ្មីនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Dat Pham អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ លោក Dat Pham បានជម្រាបជូនពីតួនាទីថ្មី ដោយចាប់ផ្តើមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ហើយការចាប់ផ្ដើមមួយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលបានផលិត និងវិនិយោគនៅប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។

ក្រុមហ៊ុននឹងនៅតែបន្ដដើរតួនាទីជាអ្នកវិនិយោគអន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ និងជាដៃគូក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ការលើកកាន់តំណែងជា អគ្គនាយកថ្មីនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ហើយក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ជូនពរឱ្យលោក Dat Pham ទទួលបានជោគជ័យក្នុងមុខតំណែងថ្មីផងដែរ៕