ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្ដីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមការសម្របសម្រួលពីឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងដើម្បីស្វែងយល់ពីឱកាសវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសក្នុងការដឹកជញ្ជូនតាមផ្លូវទឹក សមុទ្រ កំពង់ផែ ព្រមទាំងគម្រោងសក្តានុពលផ្សេងៗ៕