ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) បានចុះហត្ថលេ ខាលើឯកសារគម្រោងសំខាន់មួយស្តីពី «ការអនុវត្តគម្រោងរៀបចំ ផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ» ដើម្បីជួយឱ្យកម្ពុជាសម្រេចបានគោលដៅឆ្ពោះទៅសេដ្ឋកិច្ចចក្រា។
ពិធីចុះហត្ថលេខា បានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញ ដោយមានវត្តមានពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។
តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា បានថ្លែងថា អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការតាមរយៈការផ្តល់ជំនួយបច្ចេក ទេសបន្ថែម ជាពិសេសលើការកសាងសមត្ថភាព ក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់ គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានបន្តផ្តល់ជំនួយឥតសំណង ទាំងរថយន្តដឹកសំរាម ថវិកា និងជំនួយបច្ចេកទេស ដើម្បីរួមចំណែកអនុវត្ត “ភាពស្អាត” នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា៕



