នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ


លោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប នៅព្រឹកថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ អញ្ជើញទៅ ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង ឈ្មោះទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)
នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។

លក្ខណៈបច្ចេកទេសទី១៖ នាវា Qi Jiguang (PLAN 83)
មេបញ្ជានាវាលោកវរនាវីឯក ស៊ូ ជែងកូរ (Xu Jianguo) មានទម្ងន់ផ្ទុក ១០,៩០៧តោន, បណ្ដោយ ១៦៥ម៉ែត្រ, ទទឹង ២២.២ម៉ែត្រ និងជម្រៅទឹក ៦,៥ម៉ែត្រ។

ទី២៖ នាវា Yi Mengshan (PLAN 988)
មេបញ្ជាការនាវា លោកវរនាវីឯក ហ្វួរសៀនវី (Fu Xianwei) មានទម្ងន់ផ្ទុក ២៦,០៤០តោន, បណ្ដោយ ២១០ម៉ែត្រ, ទទឹង ២៨ ម៉ែត្រ ន៨ងជម្រៅទឹក ៧,៥ម៉ែត្រ៕