រដ្ឋសភានៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
*ទី១៖ អង្គប្រជុំបានអនុម័តយល់ព្រមសេចក្តីស្នើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៥
*ទី២៖ អង្គប្រជុំបានអនុម័តយល់ព្រម សំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នូវសេចក្តីព្រាងច្បាប់ចំនួន៥
*ទី៣៖ អង្គប្រជុំបានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន៣រូប
*ទី៤៖ អង្គប្រជុំបានអនុម័តយល់ព្រម កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទី ដែលមានរបៀបវារៈចំនួន៥។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ៖