សម្តេចភក្តី សាយ ឈុំ ទទួលជួបសំណេះសំណាលជាមួយ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ច្រាំងចំរេះទី១


នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំ«៧មករា» នៃវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយ មន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលជាសាសនិកឥស្លាម មកពីសង្កាត់ច្រាំងចំរេះទី១ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន ២០០នាក់ ប្រកបដោយភាពរីករាយ កក់ក្តៅ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ៕