លោក ម៉ននី បណ្ឌិត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង


ព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ក្នងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង នៅសាលប្រជុំធំរដ្ឋបាលក្រុងព្រៃវែង ។
ដោយមានការអញ្ជើញចូលពី លោក អភិបាលរងក្រុង លោក លោកស្រីនាយក លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យទាំង១៣អង្គភាពចំណុះរដ្ឋបាលក្រុង លោកចៅសង្កាត់ទាំងបួន កងកម្លាំងទាំងបី លោកនាយក លោកស្រីនាយិកា សាលាបឋមសិក្សា មត្តេយ្យទាំង១៣ក្នុងក្រុង ស្មៀន មេភូមិ គ្រប់ភូមិ និងសមាសភាពពាក់ព័ន្ធ។