នាព្រឹកថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំ នន្ទីរអាគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងលោកនាយករងទីចាត់ធនធានមនុស្សស្តីទីសាលាខេត្ត។
កិច្ចប្រជុំនេះបានឆ្លងនូវរបៀបវរៈ
- ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី ភារកិច្ច និង របៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តស្វាយរៀង។
- សេចក្តីផ្សេងៗ។
























