អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ


នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួង មហាផ្ទៃ លើវឌ្ឍនភាព​ នៃការអនុវត្តផែនការលេខ០៣ ផក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤​ ស្ថិតនៅសាលប្រជុំព្រៃបាសាក់សាលាខេត្ត

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ លោកអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត ប្រតិភូក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោកប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈសាលាខេត្ត លោកប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានសាលាខេត្តសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។