ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំសិក្ខាសាលាមួយ ស្តីពី ការជំរុញការអនុវត្តវិធានការ ៥ចំណុច ដើម្បីលើកស្ទួយវិស័យសិល្ប: និងភាពយន្តខ្មែរ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកឧត្តម លោកជំទាវ អញ្ជើញមកពីក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាគមទូរទស្សន៍កម្ពុជា សមាគមភាពយន្ត សមាគមអ្នកនិពន្ធខ្មែរ សមាគមសិល្បករកម្ពុជា ប្រមាណជាង១០០នាក់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំសិក្ខាសាលា ស្តីពី ការជំរុញការអនុវត្តវិធានការ ៥ចំណុច ដើម្បីលើកស្ទួយវិស័យសិល្ប: និងភាពយន្តខ្មែរ
