ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំសិក្ខាសាលា ស្តីពី ការជំរុញការអនុវត្តវិធានការ ៥ចំណុច ដើម្បីលើកស្ទួយវិស័យសិល្ប: និងភាពយន្តខ្មែរ


ក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ បានរៀបចំសិក្ខាសាលាមួយ​ ស្តីពី​ ការជំរុញការអនុវត្តវិធានការ​ ៥ចំណុច​ ដើម្បីលើកស្ទួយវិស័យសិល្ប:​ និងភាពយន្តខ្មែរ​ នៅភោជនីយដ្ឋាន​ ទន្លេបាសាក់២​ ក្រោមអធិបតីភាព​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រសិល្ប:​ និងឯកឧត្តម​ លោកជំទាវ​ អញ្ជើញមកពីក្រសួងព័ត៌មាន​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ សមាគមទូរទស្សន៍កម្ពុជា​ សមាគមភាពយន្ត​ សមាគមអ្នកនិពន្ធខ្មែរ​ សមាគមសិល្បករកម្ពុជា​ ប្រមាណជាង១០០នាក់។