នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញពិសារអាហារ និងពិភាក្សាការងារ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទីដែលមេដឹកនាំប្រទេសភូមិផងរបងជាប់គ្នាទាំង៣អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ជំនួបពិសាអាហារ និងពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ បានក្លាយទៅជាប្រពៃណីទៅហើយ ពោលរាល់ពេលជួបគ្នាក្នុងកិច្ចប្រជុំនានា មេដឹកនាំទាំង៣ តែងជួបពិសាអាហារ និងពិភាក្សាការងារបែបនេះ។ ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងគ្នាឱ្យកាន់ល្អប្រសើរថែមទៀត៕







