អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យសួនច្បារគោដេកពីរផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្រោយពីសាងសង់បុស្បុក និងរៀបចំកែលម្អរជួសជុលសួនទាំងមូលឱ្យមានសោភភ័ណ្ឌភាពស្រស់ស្អាតរួចរាល់


បន្ទាប់ពីចប់ការប្រារព្ធពិធីមីទ្ទិញ៩វិច្ឆិកា នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យសួនច្បារគោដេកពីរផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្រោយពីសាងសង់បុស្បុក និងរៀបចំកែលម្អរជួសជុលសួនទាំងមូលឱ្យមានសោភភ័ណ្ឌភាពស្រស់ស្អាតរួចរាល់។

អញ្ជេីញអមដំណេីរក្នុងឱកាសនោះដែររួមមានអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។