ក្រសួងការបរទេសសហរដ្ឋអាមេរិក សូមចូលរួមអបអរសាទរខួបលើកទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា


(សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួបទី៧២ឆ្នាំ នៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានផ្ញើសារចូលរួមអបអរសាទរជូនព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសហរដ្ឋអាមេរិកទាំងមូល។

សាររបស់ឯកឧត្តម Marco Rubio រដ្ឋមន្រ្តីក្រសួងការបរទេស បញ្ជាក់ថា «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី៧២ឆ្នាំ នៃទិវាបុណ្យឯករាជ្យរបស់កម្ពុជា…

អស់រយៈពេលជាង៧០ឆ្នាំមកហើយដែល យើងបានរក្សាទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលកំពុងរីកចម្រើនបាននាំមកភាពរីកចម្រើន សន្តិភាព និងសន្តិសុខជូនប្រជាជនយើងទាំងពីរ។ សហរដ្ឋអាមេរិកទន្ទឹងរង់ចាំបន្តការគាំទ្ររបស់យើង សម្រាប់ប្រទេសកម្ពុជាដ៏រឹងមាំ ឯករាជ្យ និងភាពធន់។

សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ក្នុងឱកាសដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមជូនពរឲ្យលោកអ្នកមានពិធីអបអរសាទរដ៏សប្បាយរីករាយ និងសន្តិភាព នៅក្នុងឱកាសខួបលើកទី ៧២ នៃឯករាជ្យជាតិនៃប្រទេសរបស់លោកអ្នក។

On behalf of the United States of America, I congratulate the Kingdom of Cambodia as
it celebrates the 72nd anniversary of its Independence Day.

For over 70 years we have maintained a close relationship based on trust, mutual respect, and shared interests. The growing U.S-Cambodian partnership has brought prosperity, peace, and security to both our peoples. The United States looks forward to
continuing our support for a strong, independent, and resilient Cambodia.

Congratulations to all the people of Cambodia on this important occasion. I wish you festive and peaceful celebrations as you honor 72 years of your nation’s independence.