កិច្ចប្រជុំប្រចាំខែក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សមាជិកគណៈកម្មាធិការកណ្តាល


រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ និងលើកទិសដៅបន្ត នៅមន្ទីរគណបក្សខណ្ឌសែនសុខ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ​ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខណ្ឌសែនសុខ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៦ និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៤៩​ សរុបចំនួន​ ២០០នាក់។