អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តនាំអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥៤គ្រួសារ ដែលរងគ្រោះប៉ះពាល់ ដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានសម្ដែងការសោកស្ដាយ ចំពោះបងប្អូនប្រជាកសិករដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គនេះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាល លោកទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសនោះក្រើនរំលឹកដល់បងប្អូនប្រជាកសិករ បន្ទាប់ពីទទួលបានអំណោយដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបងប្អូនគិតគូរអំពីការបន្តបង្កបង្កើនផលដើម្បីស្ដារឡើងវិញ ឱ្យសមស្របទៅនឹងស្ថានភាពទឹកទន្លេមេគង្គកំពង់ស្រក ហើយការដាំដុះស្ដារឡើងវិញនេះដែរ ត្រូវមើលអំពីដំណាំដែលត្រូវដាំដុះ ដោយត្រូវពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មនៅមូលដ្ឋានជាមុនសិន ដើម្បីជួយប្រឹក្សាយោបល់ ដើម្បីឲ្យផលដំណាំនោះត្រូវជាមួយនឹងទីផ្សារ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើផងដែរចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែទាំសុខភាព ហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា៕










ភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមថ្លែងសុន្ទកថាគន្លឹះ នៅក្នុងកម្មវិធី ទិវាសហគ្រិនកម្ពុជា២០២៥ ក្រោមមូលបទចក្ខុវិស័យឆ្នាំ២០៣០ ស្តីពី «ការវិនិយោគដើម្បីអនាគត»។
ក្នុងទិវានេះ មានការអញ្ជើញចូលរួមជាកិត្តិយស ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោក បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ព្រមទាំងសហគ្រិនក្នុងស្រុកប្រមាណ៥០០នាក់ផ្សេងទៀតផងដែរ។
ក្នុងឱកាសទិវាសហគ្រិនឆ្នាំ២០២៥ ដ៏មានសារៈសំខាន់ និងមានអត្ថន័យនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមថ្លែងសុន្ទរគន្លឺះសំខាន់ៗមួយចំនួន សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាព និងពិចារណាក្នុងការវិនិយោគ ដោយផ្ដោតសំខាន់លើចក្ខុវិស័យ២០៣០ ការវិនិយោគដើម្បីអនាគតនេះរួមមាន ការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ការវិនិយោគលើចីរភាពបរិស្ថាន និងការវិនិយោគសមត្ថភាពស្ថាប័នជាដើម។
គួរជម្រាបផងដែរថា ទិវាសហគ្រិនកម្ពុជា២០២៥នេះ បានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យសហគ្រិនភាព ដែលដើរតួនាទីជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គមសេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទិ្ធពលវិជ្ជមានដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា៕











