(ប្រេស៉ីល)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងបរិស្ថាន រៀបចំកម្មវិធីចីរភាពនៃបឹងទន្លេសាប សម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងបច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធនការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះធ្វើឡើងនៅក្នុងពេលចូលរួមសន្និសីទបណ្តាភាគីលើកទី៣០ នៅទីក្រុងប៊ែឡឹម ប្រទេសប្រេស៊ីល នាដើមសប្តាហ៍នេះបានទទួលជួបជាមួយលោកស្រី Mathilde Laurans នាយករងប្រតិបត្តមូលនិធិសម្រាប់ការឆ្លើយតបការបាត់បង់ និងការខូចខាត (Fund for Responding to Loss and Damage-FRLD)និងសហការី និងតំណាង GGGI៕



