ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់ដឹកនាំ សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ាន លើកទី២៧ នៅព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ ដោយសាកលវិទ្យាល័យការពារជាតិកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំ ជាមួយសាលាបណ្ឌិត្យសភាយោធាកាណាដា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។









