ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងពីកម្មវិធីលម្អិតនៃ «សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា» លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវថ្មើរជើង។
ក្រសួងស្នើសូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ដើម្បីអបអរសាទរបេតិកភណ្ឌអរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីពីវប្បធម៌អរូបីកម្ពុជា៕



